Post News Media ព័ត៌មានជាតិ អាណិតណាស់! ឪព...

អាណិតណាស់! ឪពុកម្តាយទៅធ្វើស្រែបាត់ មកវិញកូនអាយុ៥ឆ្នាំលង់ទឹកស្រះស្លាប់

ព្រៃវែង: លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណី ក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ខាងជើងផ្ទះរបស់ កេង ឃន់ ភេទប្រុស អាយុ៣៧ឆ្នាំ មាន ប្រពន្ធឈ្មោះ ចាប យឿន អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិតាម៉ៅ ឃុំរាធរស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកអធិការបានបន្តថា ក្មេងដែលស្លាប់មានឈ្មោះ ឃន់ ខឿន ភេទប្រុស អាយុ៥ឆ្នាំ ត្រូវជាកូនបង្កើត របស់ឈ្មោះខាងលើ។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេបានឃើញ ក្មេងប្រុសខាងលើ ដើរលេងជិតមាត់ស្រះ ក៏រអិលជើងធ្លាក់ចូលស្រះជម្រៅ៣ម៉ែត្រ ពេលឪពុក ម្ដាយទៅមើលស្រូវ បណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ធ្វើកំណត់និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕