ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ពន្លះម៉ូតូពេញទំហឹង របួសធ្ងន់ម្នាក់ រួចបន្ថែមល្បឿន គេចខ្លួនបាត់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត បើកបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ខណ:តៃកុងរថយន្តបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតទ្បើងនៅថ្ងៃច័ន្ទ ១៥កើត ខែ បុស្ស ឆ្នាំ រកានព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០១ ខែមករា គ.ស ២០១៨ ត្រូវនិងថ្ងៃទី០១ ខែមករាគ.ស ឆ្នាំ២០១៨ វេលាម៉ោង ១៩និង៣០នាទី ចន្លោះគីឡូម៉ែត្រ លេខ៤៥-៤៦ ចំណុចភូមិ សំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ងិន សុភាព ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរកសិករ ទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកម៉ូតូ ម៉ាកសង់០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BA-7546 របួសធ្ងន់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាម៉ែតភ្នំពេញ រីឯម៉ូតូវិញ ខូចខាត់ផ្នែកខាងមុខទាំងស្រុង។

តាមសមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ ម៉ូតូជនរងគ្រោះ បានធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង ពេលមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្ត មិនស្គាល់ម៉ាក បានបត់លើផ្លូវថ្នល់ មិនប្រុងប្រយ័ត្ន ក៏បុកនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ម្ចាស់រថយន្តបង្ក
បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសំរោងធំ ដើម្បីជំនាញបន្តនីតិវិធី៕

មតិយោបល់