តួកគីៈ រដ្ឋមន្ត្រីការពារជាតិលោក Fikri Isik នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា កិច្ចពិភាក្សារវាងប្រទេសតួកគី ជាមួយរុស្ស៊ីអំពីការទិញប្រព័ន្ធការពារមីស៊ីអាកាស S-400 បានឈានដល់ដំណាក់កាលចុងក្រោយហើយ បើទោះបីកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានចុះហត្ថលេខា ភ្លាមៗក៏ដោយ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧។
លោក Isik បានប្រាប់នៅសន្និសីទកាសែតមួយថា បណ្ដាប្រទេសជាសមាជិករបស់អង្គការណាតូមួយចំនួន មិនបានផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រព័ន្ធការពារជាតិ ដល់អង្គការនោះទេ។ ជាហេតុនាំឲ្យតួកគី ដែលជាសមាជិកណាតូ នៅឆ្នាំ ២០១៥ បានលុបចោលការឧបត្ថម្ភប្រាក់ចំនួន ៣,៤ ពាន់លានអាមេរិក លើប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ណាតូ ដែលនាំឲ្យប្រទេសចិន មានឱកាសអាចអភិវឌ្ឍប្រព័ន្ធនេះ ឈានទៅមុខមុនអង្គការណាតូ។
ដំបូងទ្បើយប្រទេសតួកគី បាននិយាយថា ខ្លួននឹងពិចារណាការអភិវឌ្ឍប្រព័ន្ធកាំជ្រួចមីស៊ីល នៅមូលដ្ឋានក្នុងប្រទេស ប៉ុន្តែក្រោយមកក៏បានផ្លាស់ប្តូរគោលជំហរនេះវិញ។
លោក Isik បានប្រាប់ថា «វាច្បាស់ណាស់ថា តួកគី ត្រូវការប្រព័ន្ធការពារមីស៊ីលមួយ ប៉ុន្តែបណ្តាប្រទេស ជាសមាជិកអង្គការណាតូ មិនបានផ្ដល់វិភាគទានដ៏មានប្រសិទ្ធិភាពចំពោះផ្នែកហិរញ្ញវត្ថុ សម្រាប់វាទ្បើយ»។
មកទល់ពេលនេះ តួកគីបានឈានដល់ដំណាក់កាលចុងក្រោយហើយ ពាក់ព័ន្ធនឹងការទិញមីស៊ីល S-400 ជាមួយរុស្ស៊ី។ ប៉ុន្តែដំណាក់កាលចុងក្រោយនេះ មិនមែនមានន័យថា ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួចរាល់ហើយនោះទេ ដោយត្រូវរងចាំថ្ងៃស្អែកពេលព្រឹកសិន។
ក្នុងនោះលោក Isik បានបញ្ជាក់ទៀតថា តួកគីមិនអាចរួមបញ្ចូល S-400 ទៅក្នុងប្រព័ន្ធការពាររបស់អង្គការណាតូ បានទ្បើយ៕
មតិយោបល់