ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានប្រាប់ថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន HC បានបើកបុកជាមួយនិងរថយន្តកូរ៉េដឹកសំបកទ្រុងមាន់ ពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងនោះមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអស់ហើយ ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់