ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងរសើបរបស់ ដេនី ក្វាន់ ផលិតករមួយរូប ប្រកាសតវ៉ាដល់ទីបំផុត

នៅថ្ងៃ២៤ មេសានេះ ការប្រជុំធំមួយរបស់ក្រសួងវប្បធម៌ត្រូវបានប្រកាសថានឹងបិទផ្លូវទាំងស្រុងចំពោះអាជីពសិល្បៈរបស់តារាសម្ដែង នាងដេនីក្វាន់ ដោយគ្រោងនឹងបិទមិនអោយចរាចរស្នាដៃទាំងឡាយរបស់នាងតែម្ដង ដើម្បីឆ្លើយតបនឹងភាពស៊ិចស៊ីរបស់នាងដែលបន្តផ្គឺនមួយលើកជា២លើក ដែលមន្ត្រីក្រសួងប្រកាសថាធ្វើអោយប៉ះពាល់ដល់តម្លៃសិល្បការិនីខ្មែរ។ យ៉ាងណាមិញ ឆ្លើយតបនឹងគម្រោងបិទផ្លូវនេះ ផលិតកររឿង«ផ្ទះចិញ្ចឹមខ្មោច»ដែលនាងបានសម្ដែងតួឯក ហើយគ្រោងដាក់បញ្ចាំង បើក្រោយកិច្ចប្រជុំធ្វើអោយរឿងរបស់ខ្លួនចរាចរណ៍ដាក់បញ្ចាំងអត់បាន។

មន្ត្រីមួយរូបរបស់ក្រសួងវប្បធម៌បានអះអាងថា កិច្ចប្រជុំជាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ មេសានេះ នឹងក្លាយជាកិច្ចប្រជុំចុងក្រោយលើករណីតារាស៊ិចស៊ីនាងដេនី ក្វាន់ ដើម្បីបញ្ចប់ជីវិតជាតារាសិល្បៈរបស់នាងតែម្ដង ដើម្បីកុំអោយបន្តការប៉ះពាល់។ លោកថាកន្លងមក ក្រសួង និងសមាគមន៍ទូរទស្សន៍កម្ពុជាសម្រេចបិទផ្លូវនាងត្រឹមតែមិនអោយចេញមុខតាមទូរទស្សន៍ប៉ុណ្ណោះ ប៉ុន្តែនៅក្នុងពេលនេះ គឺសម្រេចបិទឆ្នាំងបាយរបស់នាងក្នុងសិល្បៈគ្រប់ច្រកតែម្ដង បូករួមទាំងស្នាដៃរឿង ចម្រៀង និងស្ពតដែលនាងបានសម្ដែងមិនអោយផ្សព្វផ្សាយនោះផង។ លោកថាធ្វើបែបនេះដើម្បីកុំអោយគេយល់ថាដេនីក្វាន់ គឺជាតារាសិល្បៈបន្តទៅទៀត ដោយសារតែក្រសួងបានដឹងច្បាស់ថាបើទោះជាចេញការព្រមានច្រើនលើកប៉ុណ្ណាក៏នាងមិនអាចបោះបង់ភាពស៊ីវិល័យ និងស៊ិចស៊ីបាន។ មន្ត្រីក្រសួងបង្ហើបថា កិច្ចប្រជុំនៅព្រឹកថ្ងៃទី២៤ មេសា ថ្នាក់ដឹកនាំរបស់ក្រសួង នឹងសម្រេចដាក់សម្ពាធអោយនាងដល់១០០ដឺក្រេ ដើម្បីអោយអាជីពសិល្បៈគ្រប់ច្រកល្ហករបស់នាងត្រូវបានបិទ។ អ៊ីចឹងហើយទើបធ្វើអោយផលិតករដែលបានជ្រើសនាងអោយសម្ដែងនាពេលកន្លងមក ប្រកាសថាមានការប៉ះពាល់។

លោកសែម វិសាល តំណាងផលិតកម្ម Wonderfilm Cambodia ដែលបានផលិតរឿង«ផ្ទះចិញ្ចឹមខ្មោច»បានសម្ដែងការបារម្ភចំពោះករណីព្រមានដ៏ធំលើករណីតារាសម្ដែងនាង ដេនី ក្វាន់មួយលើកនេះ។ យ៉ាងណាមិញ លោកថាបើកិច្ចប្រជុំពិតជាឈានដល់ការកំណត់មិនអោយស្នាដៃដែល ដេនី ក្វាន់ សម្ដែង បានដាក់បញ្ចាំងជាសាធារណៈ ធ្វើអោយរឿង«ផ្ទះចិញ្ចឹមខ្មោច»របស់លោក ចរចារដាក់បញ្ចាំងតាមរោងអត់បាន គឺលោកនឹងចេញមុខតវ៉ា។ លោកថាបើក្រសួងចង់បិទទីផ្សាររបស់ដេនី ក្វាន់ គួរតែបិទនូវរាល់ស្នាដៃដែលនាងបានថតក្រោយកិច្ចប្រជុំថ្ងៃទី២៤ មេសា តែបើបិទដល់ស្នាដៃដែលថតកាលពីមុនគឺលោកមិនអាចទទួលយកបាននោះឡើយ។ ឆ្លើយតបលើករណីនេះ មន្ត្រីក្រសួងវប្បធម៌បានព្រលយថា បើបញ្ចប់កិច្ចប្រជុំប្រកាសមិនទទួលស្គាល់ដេនី ក្វាន់ជាតារាសិល្បៈ ហើយស្រាប់តែរឿងដែលនាងសម្ដែងត្រូវបានដាក់បញ្ចាំងជាសាធារណៈ គឺមិនខុសពីធ្វើអោយចំណាត់ការរបស់ក្រសួងមិនមានប្រសិទ្ធិភាពនោះទេ។ យ៉ាងណាមិញមន្ត្រីដដែលបញ្ជាក់ថា កិច្ចប្រជុំថ្ងៃច័ន្ទនេះ នឹងជជែកពីករណីនេះ។ លោកសែម វិសាល បញ្ជាក់ថា បើក្រសួងយកបញ្ហាបុគ្គលធ្វើអោយភាពយន្តរបស់លោករាំងស្ទះ គឺលោកនឹងប្រើអោយអស់ពីលទ្ធភាពតវ៉ា៕

មតិយោបល់