បើនិយាយពីផ្លែទៀប ពិតជាសម្បូរណាស់នៅតាមតំបន់ស្រុកស្រែចំការ ព្រោះបងប្អូនខ្មែរយើងចូលចិត្តដាំនៅក្បែរៗផ្ទះទុកគ្រាន់បរិភោគ។ ប៉ុន្តែគួរឲ្យស្តាយ ព្រោះមនុស្សភាគច្រើនមិនបានដឹងពីគុណតម្លៃដ៏អស្ចារ្យនៃផ្លែទៀតនោះទេ ហេតុនេះហើយទើបពួកគេតែងតែប្រងើយកណ្តើយចំពោះការទទួលទាន។
ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ worldhealthguide បានបង្ហាញថា ការទទួលទានផ្លែទៀបជាប្រចាំ អាចជួយការពារជំងឺកាចសាហាវជាច្រើន។
១.ជំងឺហឺតៈ ជំងឺហឺត គឺជាការរលាកដែលកើតឡើងនៅក្នុងផ្លូវដង្ហើម ប៉ុន្តែប្រសិនបើអ្នកទទួលទានផ្លែទៀប អាចកាត់បន្ថយបញ្ហានេះបាន ដោយសារតែសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លារបស់វា។ លើសពីនេះទៅទៀត ការទទួលទានផ្លែទៀបជាប្រចាំ អ្នកអាចទទួលបានវីតាមីនC រហូតដល់ទៅ ១៥០ភាគរយ នៃតម្លៃវីតាមីនសរុបដែលអ្នកត្រូវការប្រចាំថ្ងៃ។
២.សម្ពាធឈាមខ្ពស់ៈ ដោយសារតែផ្លែទៀបផ្ទុកនូវសារធាតុប៉ូតាស្យូមស្មើនឹង ១៨ភាគរយ ដែលរាងកាយត្រូវការជាប្រចាំ នេះហើយជាហេតុ ដែលធ្វើឲ្យផ្លែទៀបមានសមត្ថភាពអាចគ្រប់គ្រងកម្រិតសម្ពាធឈាមបាន។
៣.កូឡេស្តេរ៉ុលៈ ហេតុផលមួយទៀត ដែលអ្នករាល់គ្នាគួរតែបរិភោគផ្លែទៀប ដោយសារតែវាជាប្រភពនៃវីតាមីន B។ វីតាមីននេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ជាពិសេសកូឡេស្តេរ៉ុលអាក្រក់ដែលហៅកាត់ថា LDL។
៤.ជំងឺបេះដូងៈ វីតាមីន B6 ដែលមាននៅក្នុងផ្លែទៀប អាចជួយទប់ស្កាត់ពីការកើនឡើងនៃអាស៊ីតអាមីណូ។ ប៉ុន្តែ ប្រសិនបើក្នុងឈាមរបស់អ្នកមានការកើនឡើងនៃអាស៊ីតប្រភេទនេះ អ្នកប្រាដកជាប្រឈមនឹងជំងឺសរសៃឈាមបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាពុំខាន។
៥.ជំងឺក្រពេញទីរ៉ូអ៊ីតៈ គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ផ្លែទៀបមានផ្ទុកស្ពាន់ធ័រ ដែលត្រូវបានគេចាត់ទុកជាសារធាតុរ៉ែដ៏សំខាន់បំផុតក្នុងការបង្ការជំងឺក្រពេញទីរ៉ូអ៊ីត។ ដូច្នេះហើយទើប អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យអ្នករាល់គ្នាទទួលទានផ្លែទៀបជារៀងរាល់ថ្ងៃ៕
មតិយោបល់