ព័ត៌មានជាតិ

ជនសង្ស័យឆក់កាបូបស្ពាយ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) ត្រង់ចំណុច លើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យ៖
១.ឈ្មោះ ម៉ុន បូរី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងអញ្ចាញទី៥ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២.ឈ្មោះ សុខ វីរ: ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១៥៧ ផ្លូវជាតិលេខ២ ភូមិព្រែកល្ពៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ
១.ឈ្មោះ ព្រំ សារឿន ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្ភារ:ដកហូត៖
-កាបូបស្ពាយ ពណ៌ខ្មៅចំនួន ០១។
-ប្រាក់រៀលចំនួន ៣,២៧០,០០០ រៀល
-ប្រាក់ដុល្លាចំនួន ៤,២៥០ ដុល្លារ
-លោហ:ធាតុ ពណ៌លឿងទុំ(ខ្សែកមាស)ចំនួន ០១ខ្សែ
-លោហ:ធាតុ ពណ៍លឿងទុំ(ខ្សែដៃមាស)ចំនួន ០១ខ្សែ
បានប្រគល់ជូនជនរងគ្រោះវិញ។

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ជារបស់ជនសង្ស័យ)។
-ម៉ូតូម៉ាក Honda Snoopy ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1P-8035 ចំនួន ០១គ្រឿង(ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។

ជនសង្ស័យ រួមនឹងវត្ថុតាង ធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់