ព័ត៌មានជាតិ

រថយន្តជនជាតិចិនបើកបុកម៉ូតូ បណ្ដាលឲ្យបុរស៣នាក់ស្លាប់

ព្រះសីហនុៈ បុរស៣នាក់បានស្លាប់យ៉ាងអាណោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើដងផ្លូវជាតិលេខ4 ត្រង់ចំណុមុខក្រុមហ៊ុនជីបម៉ុង ស្ថិតក្នុង ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ខាងលើបានជិះម៉ូតូម៉ាក Honda C-100 ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីភ្នំពេញមកក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្ត១គ្រឿងម៉ាកសឺដែស ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ2S-3758 អ្នបើកបរឈ្មោះ អ៊ូ សុចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តឲ្យរោងចក្រ ញ៉ូវស្តារ មានទីលំនៅភូមិ១សង្កាត់ក្រុងព្រះសីហនុ បណ្ដាលឲ្យជិះម៉ូតទាំង៣នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុ។

ជនរងគ្រោះមានឈ្មោះ ចេង ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ពងមាន់អាំង ទី២.ឈ្មោះ ឃុត សុផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបររត់ការផែ ទី៣.ឈ្មោះ ទាប វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ អ្នកទាំង៣នាក់រស់នៅ ភូមិ១ សង្កាត់១ ក្រងព្រះសីហនុ។ ចំណែកអ្នកបើកបរថយន្តបង្ក ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូខូចខាត ត្រូវបាននគរបាលអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕

មតិយោបល់