ព័ត៌មានជាតិ

Update៖ Zoomer-X ជិះលឿនបុកពីក្រោយរម៉កកង់បីពេញទំហឹង បញ្ចាប់ត្រឹមសំណង៣៥ដុល្លារ

ភ្នំពេញ: ម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងបានធ្វើដំណើរស្របគ្នាជាមួយរម៉កកង់បី១គ្រឿងទៀត ហើយក្រោយមកស្រាប់តែរម៉កកង់បី នោះបត់ឆ្វេងឆ្លងផ្លូវ បានធ្វើឲ្យម៉ូតូZoomer-X ១គ្រឿងនោះវាក់ជាន់ហ្វ្រាំងមិនជាប់ ក៏បានបុកពីក្រោពេញទំហឹងតែម្ដង។ ប៉ុន្តែខណ:នោះសំណាងល្អដែលអ្នកបើកបរម៉ូតូត្រឹមតែរងរបួសស្រាលប៉ុណ្ណោះ ហើយក្រោយពេលកើតហេតុភាគីទាំ២បានជជែកយកតែត្រូវរៀងខ្លួនយ៉ាងតឹងសសៃក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិចោមចៅ សង្មាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូហុងដាZoomer-X១គ្រឿងនោះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GE-7583 ជិះដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ។ ចំណែករម៉កកង់បីម៉ាកយ៉ាម៉ាហា ស៊ីរូស ពណ៌ក្រហមលាយខ្មៅ អត់ស្លាកលេខ និងបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះដូចគ្នា។

តាមប្រពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូហុងដាZoomer-X១គ្រឿងនោះ បានបើកបរធ្វើដំណើរស្របគ្នា ពីក្រោយរម៉កកង់បីម៉ាកយ៉ាម៉ាហា ស៊ីរូស ក្នុងទិដៅពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រម៉កកង់បីនោះបានបត់ឆ្វេងឆ្លងផ្លូវ ដោយមិនបានមើលមុខមើល ក្រោយឡើយ។ ដែលជាហេតុធ្វើឲ្យម៉ូតូវាក់ជាន់ហ្វ្រាំងឈប់ក៏មិនទាន់ គេចចេញក៏មិនទាន់ក៏បានបុកពីក្រោយរម៉កកង់បី នោះពេញទំហឹងបណ្ដាលឲ្យដួលបោកលើផ្លូវបណ្ដាលឲ្យម៉ូតូបាក់ដៃចង្កូតខាងឆ្វេងនិងបែកស្តុបខតែម្ដង។

ប្រភពដដែលបានបន្តថា ខណ:នោះសំណាងណាស់ ដែលយុវជនម្នាក់ដែលជាអ្នកបើកបរម៉ូតូរងរបួសស្រាល ហើយក៏គ្មានរថយន្តបើកឆ្លងកាត់នាពលនោះទៀតផង។ ក្រោយពេលកើតហេតុភាគីទាំង២បានជជែកគ្នារកខុសនិងត្រូវរៀងៗខ្លួនយ៉ាងតឹងសសៃក ប៉ុន្តែទីបំផុតខាងម្ចាស់រម៉កកង់បី បានចេញសងថ្លៃការខូចខាតចំនួន៣៥ដុល្លារជាការបញ្ចប់រឿង៕

//youtu.be/5IMyTnO2KO4

មតិយោបល់