ភ្នំពេញ=សមត្ថកិច្ចនគរបាលបុ៉ស្តិ៍និរោធ ខណ្ឌច្បារអំពៅ កាលពីមោ៉ង ៥ល្ងាចថ្ងៃទី១៨មេសា២០១៦ បានចាប់ខ្លួនជនសង្សយ័ម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧៦៧ ត ព្រ ចុះថ្ងៃទី ០៣- ១២-២០១៥ ដោយលោកពេជ្រ វិជ្ជាធរ ចៅក្រមសើុបសួរ សាលា ដំបូងរាជធានីភ្នំពេញ ពីបទៈ (បុ៉នប៉ងឃាតកម្មគិតទុក ជាមុន ) ប្រព្រឹត្តនៅបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ខណ្ឌចំកាមន កាលពីថ្ងៃទី១៤-០៦- ២០១៥ ។
បើតាមសមត្ថកិច្ចជនសង្ស័យឈ្មោះស្រៀង សុភក្រ្ត័ភេទប្រុស ឆ្នាំកំណើត១៩៩២ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរ សិស្ស ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធីនៅថ្ងៃទី២០មេសានេះ ។
មតិយោបល់