ព័ត៌មានជាតិ

ខឹងប្រពន្ធសុំបែក បុរសម្នាក់ផ្តាច់ជីវិតខ្លួនឯងដោយការចងកសម្លាប់ខ្លួន!

ព្រៃវែង: លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីបុរសម្នាក់ ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥នាទី ទៀបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយផ្ទះឈ្មោះគឹម សារិន អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ សល់ សារ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ ស្នាក់នៅភូមិតាហ័រ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភពដដែលបានបន្តទៀតថា មូលហេតុ ដែលជនរងគ្រោះខាងលើ ចងក សម្លាប់ខ្លួន មូលហេតុខឹងប្រពន្ធសុំលែង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់