ព័ត៌មានកីឡា

Arsenal ត្រៀម ២០លានផោននាំយកខ្សែបម្រើប្រយុទ្ធ Arda Turan

Arsenal បានរៀបចំលុយប្រមាណជា ២០លានផោនក្នុងការនាំយកខ្សែបម្រើប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona មកជំនួសតំណែងរបស់ Mesut Ozil។

Arsenal អាចនឹងបាត់បង់ខ្សែបម្រើប្រយុទ្ធ Mesut Ozil នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពី Ozil នឹងត្រូវអស់កុងត្រាជាមួយ Arsenal។ ក៏ប៉ុន្តែ នៅពេលនេះក្រុមកាំភ្លើងធំ Arsenal បានសម្លឹងឃើញ Arda Turan ដែលនឹងផុតកុងត្រាជាមួយBarcelona នៅចប់រដូវកាលនេះ មកជំនួសកន្កែងរបស់ Ozilវិញ។

Arda Turan អាចនឹងមក Arsenal ព្រោះតំណែង ១១នាក់ដំបូងរបស់គេ មិនសូវមានឡើយនៅ Barcelona ដូច្នេះហើយការមកកាន់Arsenal គឺជាជម្រើសដ៏ល្អសម្រាប់រូបគេ។

Arsenal នឹងចំណាយទឹកប្រាក់ប្រមាណជា ២០លានផោនក្នុងការនាំយក កីឡាករវ័យ ៣០ឆ្នាំ Arda Turan ពី Barcelona។

មតិយោបល់