តាមសេចក្តីជូនដំណឹង របស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា មានការដាច់ចរន្តអគ្គិសនីលើខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០kV ពីអូរសោម ទៅខេត្តពោធិ៍សាត់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១ អនុស្ថានីយទី២ អនុស្ថានីយទី៣ អនុស្ថានីយទី៤ អនុស្ថានីយទី៥ អនុស្ថានីយទី៦ និងអនុស្ថានីយទី៧ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១). ប៉ែកខាងជើង ប៉ែកខាងត្បូង និងផ្នែកខ្លះនៃរាជធានីភ្នំពេញ និងទី(២).ផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។
មូលហេតុ ដែលបណ្តាលឲ្យមានការដាច់ភ្លើងនេះ គឺដោយសារមានបាតុភូតរន្ទះបាញ់លើខ្សែបណ្តាញតង់ស្យុងខ្ពស់ ២៣០kV ពីអូរសោម ទៅខេត្តពោធិ៍សាត់ នៅ Line លេខ២៧៦ និង លេខ២៧៧ ដែលជាហេតុបណ្ដាលឲ្យដាច់ចរន្តនេះ ហើយការដាច់ចរន្តនេះ ធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន២៨០ មេហ្គាវ៉ាត់ រហូតនៅវេលាម៉ោង៣និង៣៩នាទី រសៀលថ្ងៃ២២ ខែមេសា ឆ្នាំ២០១៧នេះ ទើបមានអគ្គិសនីប្រើប្រាស់វិញ៕
មតិយោបល់