សៀមរាបៈ មានករណីឃាតកម្មមួយបានកើតឡើង ដោយសារតែជនសង្ស័យជាកូនជាងចំនួន៣នាក់ បានវាយសម្លាប់មេការសំណង់របស់ខ្លួន បណ្តាលឲ្យស្លាប់ ក្រោយពីខឹងមិនបើកប្រាក់ខែឲ្យ ហើយរត់គេចខ្លួនពីខេត្តព្រះសីហនុ មកសម្ងំលាក់ខ្លួននៅខេត្តសៀមរាប។
ករណីវាយសម្លាប់នេះ កើតឡើងនៅម៉ោង១០យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សពមានឈ្មោះ តាំង បូរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមេការសំណង់ ។ ចំណែកជនសង្ស័យ ទី១មានឈ្មោះ ភោគ សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ទី២មានឈ្មោះ អុយ អឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ និងទី៣មានឈ្មោះ ឈយ ឃ្មុំ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ មុខរបរកម្មករសំណង់។
បច្ចុប្បន្នជនសង្ស័យទាំងនេះកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់