ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២២ខែមេសា មានករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលឲ្យមនុស្ស ០២នាក់ ស្លាប់ភ្លាមៗនៅកន្លែង ខណៈដែល ០២នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ហេតុការនេះ បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង២នាក់ ដែលបានបង់ជីវិតនោះ ទី១ ឈ្មោះ ស៊ីម ដា អាយុ ៣១ ឆ្នាំ ស្នាក់នៅភូមិគោកពពេល ឃុំរមាសហែក ស្រុកអង្គស្នួល ខេត្តកណ្តាល ជិះម៉ូតូឌ្រី ស៊េរីឆ្នាំ២០១៥។ ទី២ ឈ្មោះ ហែម ណាន អាយុ ៣៥ ឆ្នាំ ស្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅខេត្តព្រៃវែង ជិះម៉ូតូឌ្រី ស៊េរីឆ្នាំ២០១៦។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយសាតែស្ថានភាពផ្លូវងងឹតផងនោះ មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CT-7890 ជិះដោយបុរស២នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ារថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក និងស្លាកលេខដែលបើកនៅខាងមុខ រួចក៏ជ្រុលចង្កូតទៅបុកពេញទំហឹងជាមួយម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FL-7684 ដែលកំពុងតែជិះគ្នា២នាក់ ក្នុងល្បឿនលឿនដូចគ្នា បណ្ដាលឲ្យដួលមកលើផ្លូវ ហើយត្រូវរថយន្តដែលបើកស្របជាមួយ ម៉ូតូហុងឌ្រឹមសេ ០១៥ វ៉ាមកបុកម៉ូតូទាំងពីរបន្ថែមទៀត ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយទៀតថា ភ្លាមៗពេលដែលកើតហេតុ រថយន្តដែលបើកបុកម៉ូតូបន្ថែមនោះ ក៏បើកគេចចេញទៅបាត់ ដោយបន្សល់ទុកស្លាកស្នាមនៅកន្លែងកើតហេតុ គឺបំណែកកញ្ចក់រថយន្តប៉ុណ្ណោះ។
ក្រោយកើតហេតុជនរងគ្រោះ ដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់នោះ សមត្ថកិច្ច បានប្រគល់សព ឲ្យក្រុមគ្រួសារបស់គេ យកទៅធ្វើបុណ្យតាមប្រពៃណី នៅសុក្រកំណើត។
ដោយទ្បែកសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះម៉ូតូទាំងពីរគ្រឿងខាងលើ សមត្ថកិច្ចបានធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នា តាមផ្លូវច្បាប់ ព្រមទាំងបន្តស្វែករករថយន្តដែលបង្កផងដែរ៕
មតិយោបល់