ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមេសានេះ បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៤៣ នាទីព្រឹក នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី3 (GS3-F15&F19) ដែលមានទីតាំងស្ថិតនៅ៖ ១. ផ្លូវលេខ2004 សង្កាត់ទឹកថា្ល និងផ្លូវឧកញ៉ាដួងងៀប សង្កាត់ស្លែងរលើង ខណ្ឌសែនសុខ ២. បុរីជ័យជំនះ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ៣. ផ្លូវវេងស្រេង ភូមិត្រពាំងល្វា ភូមិត្រពាំងថ្លឹង ភូមិគោកចំបក់ ភូមិចោមចៅ ភូមិព្រែកសណ្តែក ភូមិទួលពង្រខាងលិច ភូមិត្រពាំងរំចេក និងភូមិដំណាក់ចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី ៤. ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុដោយសារ មានកំហូចខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេសបកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១ រសៀល៕
មតិយោបល់