ព័ត៌មានជាតិ

ទៀតហើយ! កុមារីអាយុ៤ឆ្នាំម្នាក់ រត់តាមជីដូនដឹកគោ រអិលជើងធ្លាក់ចូលទឹករណ្តៅលង់ស្លាប់មួយរំពេច

កំពង់ចាមៈ លោកអធិការស្រុកកោះសូទិន បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានកុមារីអាយុ៤ឆ្នាំម្នាក់ បានរអិលជើងធ្លាក់ចូលទឹករណ្តៅដីមួយកន្លែង បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទី ល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអូរោងដែកតូចមុខផ្ទះ ភូមិកំពង់រាប ក្រោមឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះដែលលង់ទឹកស្លាប់ខាងលើនេះ មានឈ្មោះសំណាង ដាណុច អាយុ៤ឆ្នាំ ដោយមានឪពុកឈ្មោះ ឆន សំណាង អាយុ២៤ឆ្នាំ និងម្តាយឈ្មោះ ណូន ចន្ទ័កាក់លីការ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីកុមារីរងគ្រោះ ទៅតាមជីដូនដឹកគោឲ្យទឹក ក៏រអិលជើងធ្លាក់ចូលក្នុងរណ្តៅបណ្តាលឲ្យស្លាប់បែបនេះតែម្តង៕

មតិយោបល់