ព្រះវិហារៈ មានករណីបុរសម្នាក់ បានស្លាប់យ៉ាងរន្ធត់ ខណៈដែលបើកត្រាក់ទ័រ ចំគ្រាប់មីន បណ្តាលឲ្យផ្ទុះលាន់ដូចរន្ទះ កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតវរៈ៣៩៣ ចម្ងាយប្រហែល៣០០ម៉ែត្រ ពីភូមិរុងរឿង២ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ វែន វួន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតទួលជ័យ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង មកស្នាក់នៅ ភូមិរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ដោយបានបើកបរត្រាក់ទ័រ ម៉ាកគូបូតា លេខ៧០៤០ ប៉ះចំគ្រាប់មីន បណ្តាលឲ្យផ្ទុះប៉ើងត្រាក់ទ័រខ្ទេចផ្នែកខាងក្រោយ និងស្លាប់អ្នកបើកបរតែម្តង៕
មតិយោបល់