ព័ត៌មានជាតិ

បញ្ជូនខ្លួនមុខសញ្ញាលួចយ៉ាងសកម្មចំនួន៣ខេត្តទៅកាន់តុលាការ

កំពង់ស្ពឺៈ ជនសង្ស័យដែលជាមុខសញ្ញាលួចយ៉ាងសកម្មចំនួន៣ខេត្ត គឺខេត្តកណ្តាល កំពង់ចាម កំពង់ស្ពឺ ត្រូវកម្លាំងនគរបាលខេត្តកំពង់ស្ពឺបញ្ជូនទៅកាន់តុលាការហើយនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីជនសង្ស័យទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពងស្ពឺបើកយុទ្ធនាការស្រាវជ្រាវ និងស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់អ្នកនៅសល់ និងបន្តស្រាវជ្រាវចាប់បន្ថែមទៀត។

មុខសញ្ញាជនសង្ស័យនោះ ទី១ឈ្មោះ ហោ ធួក ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃឈើទាល ឃុំរបសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះ ញ៉ឹក ស្រីណាក់ ភេទស្រី អាយុ ១៩ឆ្នាំ នៅភូមិទី២ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម និងទី៣-ឈ្មោះ ប៉ែន ណុប ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ មុខសញ្ញាចេញពីពន្ធនាគារ។

មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ពេជ្រ ចាន់ អាយុ ៣៣ឆ្នាំ នៅភូមិពង្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧កន្លងមកនេះ នៅចំណុចលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ (៣៧-៣៨) ដកហូតថ្នាំញៀន ២កញ្ចប់ ធំមួយកញ្ចប់។ លុះដល់ថ្ងៃទី ២១ ខែមេសា ស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ឌុច រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិពោធ៍ពង្រាលធំ ឃុំពោធ៍ ពង្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ ស្ពឺ ។

គួរបញ្ជាក់ថា ក្រុមចោរទាំងនេះ តែងតែធ្វើសកម្មភាពកាត់ករម៉ូតូបានចំនួន ១៨លើក មានចំនួន៣ខេត្តរួមមាន ខេត្តកំពង់ស្ពឺ មានស្រុកសំរោងទង៣លើក ស្រុកគងពិសី១លើក ស្រុកឧដុង្គ ១លើក និងក្រុងច្បារមន ៦លើក។ ទី២-ខេត្តកណ្ដាល ក្នុងស្រុកអង្គស្នួល៤លើក និងទី៣-ខេត្តកំពង់ចាម មាន ៣លើក៕

មតិយោបល់