ព័ត៌មានជាតិ

រថយន្តដឹកទំនិញមួយគ្រឿង បើកវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងទ្រូងផ្លូវ បុកបង្គោលភ្លើង

ភ្នំពេញ: នៅវេលាម៉ោង១១និង៥៥នាទីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿង បានវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូតឡើងទ្រូងផ្លូវ បុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម និងរថយន្តបែកកង់ទៅមុខលែងរួច នៅផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ករណីខាងលើនេះ បង្កឡើងដោយថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3B 4041 បើកដោយបុរសម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀត ស្របទិសគ្នានៅខាងមុខ បណ្តាលឲ្យរេចង្កូតឡើងទ្រូងផ្លូវបុកផើងផ្កានិងបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម ហើយរថយន្តបែកកង់ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ទាក់ទងជំនាញមកវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានី រង់ចាំដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់