ពោធិ៍សាត់ៈ លោកអធិការស្តីទីស្រុកភ្នំក្រវ៉ាញ បានប្រាប់Post Newsថា មានករណីសិស្សចំនួន១២នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែពេលនេះមានអាការៈធូរស្រាលឡើងវិញហើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៧នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសាលាបាក់ចិញ្ជៀន ភូមិបាក់ចិញ្ជៀន ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
លោកបានបន្តថា សិស្សដែលដួលសន្លប់នេះ រៀនថ្នាក់ផ្សេងៗគ្នា ក្នុងនោះមាន ថ្នាក់ទី៩Aចំនួន២នាក់ សិស្សថ្នាក់ទី៩B ម្នាក់ សិស្សថ្នាក់ទី១០D ចំនួន៣នាក់ សិស្សថ្នាក់ទី១១Cចំនួន៥នាក់ និងសិស្សថ្នាក់ទី១១B ម្នាក់។
ខណៈដែលកើតហេតុភ្លាមៗ ថ្នាក់ដឹកនាំសាលា បានបញ្ជូនសិស្សដែលសន្លប់ទាំងនេះទៅព្យាបាលនៅមណ្ឌលសុខភាពបាក់ចិញ្ជៀនហើយរហូតមកទល់ពេលនេះ បានធូរស្រាលវិញហើយ៕
មតិយោបល់