ព័ត៌មានជាតិ

ក្ដុកក្ដួលទាំងព្រឹក! រថយន្តកូរ៉េដឹកសម្ភារសំណង់ បុកសិស្សវិទ្យាល័យបាក់ទូកស្លាប់មួយរំពេច នៅខណ្ឌទួលគោក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េដឹកសម្ភារសំណង់ បានបុកម៉ូតូជិះដោយយុវជនម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ជនរងគ្រោះមានឈ្មោះ កឹម ទេពពេជ្រពន្លឺ អាយុ ១៩ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ត្រៀមនឹងប្រទ្បងបាក់ឌុប ក្នុងពេលឆាប់ ទើបចេញពីផ្ទះ បានពាក់កណ្ដាលផ្លូវ បំណងទៅសាលា បែរជាជួបគ្រោះអកុសលបែបនេះ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកការិយាល័យ រង់ចាំដោះស្រាយពេលក្រោយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់