ព័ត៌មានជាតិ

ប្លន់ប្រដាប់អាវុធ យកម៉ូតូ១គ្រឿងបានដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច

ភ្នំពេញៈ ចោរមួយក្រុមបានធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ មួយគ្រឿងពីជនរងគ្រោះ០២នាក់ បណ្តាលឲ្យត្រូវចំដៃទាំង ០២នាក់ កាលពីវេលាម៉ោង ៩និង៤៣នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមទី៣ ភូមិក្តីចាស់សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។

ជនរងគ្រោះមានឈ្មោះ សេង ម៉េងហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង (ជាអ្នកជិះជាមួយ) និងម្នាក់ទៀតឈ្មោះ លី យា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ (ជាអ្នកបើកម៉ូតូ)។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FV-2190 ជិះគ្នា០២នាក់ ដោយជិះចេញពីស្ពានព្រែកតាម៉ាក់ក្នុងទិសដៅឆ្ពោះមកកាន់ក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា០២នាក់ ជិះម៉ូតូ មួយគ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ អត់ចាំស្លាក់លេខ បានជិះមកគៀរជនរងគ្រោះ ហើយក៏ត្រូវបានជនរងគ្រោះគៀទៅវិញ ពេលនោះ ជនសង្ស័យក៏បានបាញ់ចំនួន០២គ្រាប់ បណ្តាលឲ្យជនរងគ្រោះត្រូវចំដៃទាំង០២នាក់ ។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វាបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសាកសួរជនរងគ្រោះ និងបានកំណត់មុខសញ្ញា ៕

photo_2016-05-17_12-51-09 photo_2016-05-17_12-51-00

មតិយោបល់