ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីរោងចក្រ

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយម្នាក់ទៀតបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្រុមទី៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ កុល លក្ខិណា ភេទស្រី អាយុ២២ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក្នងកាបូបនោះ មានទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក សាំសុង ម៉ាក ណូគាចុចពិល នឹងលុយចំនួន ៧០ដុល្លារ។

ចំណែកឯជនសង្ស័យមានគ្នា ០២នាក់ ទី១ មានឈ្មោះ នូ សារី ហៅញ៉ាញ់ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួនបាន) និងទី២ឈ្មោះ ហេង ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ (បានរត់គេចខ្លួនបាត់) ដោយបន្សល់ទុកតែម៉ូតូ មួយគ្រឿង ម៉ាក គុបមូល ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 1E-7326។

ប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីរោងចក្រគីឡូម៉ែត្រលេខ១០ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា០២នាក់ បានជិះម៉ូតូតាមពីក្រោយ ហើយក៏បានធ្វើសកម្មភាពឆក់តែម្តង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន ។ ពេលនោះ ជនរងគ្រោះបានស្រែកថា ចោរៗ ស្របពេលដែលកំលាំងខណ្ឌ-ប៉ុស្តិ៍យើងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន ភ្លាមៗនោះ កម្លាំងល្បាតក៏បានធ្វើការដេញតាម ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចក្រុមទី៩ ភូមិលូ សង្កាត់ស្វាយប៉ាក រឺឯម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី និងធ្វើការស្រាវជ្រាវរកបក្សពួកដែលនៅសេសសល់៕

photo_2016-05-17_13-16-55 photo_2016-05-17_12-51-05

មតិយោបល់