ព័ត៌មានជាតិ

បុរសម្នាក់ ប៉ុនប៉ងរំលោភលើក្មេងស្រី ទើបអាយុ ៤ ឆ្នាំ តែមិនសម្រេច ក៏រត់គេចខ្លួនបាត់

កណ្តាល: នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ច ធ្វើកិច្ចសន្យា បញ្ចប់រឿង បុរសម្នាក់ ប៉ុនប៉ងរំលោភលើក្មេងស្រី អាយុទើបតែ ០៤ឆ្នាំ ហើយរត់គេចខ្លួន ដែលប្រព្រឹត្តកាលពីវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល

ជនរងគ្រោះឈ្មោះ ច រ ស ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លី វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរ កសិករ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ ០១គ្រឿង និងអាវដៃខ្លី ពណ៌ខ្មៅលាយខៀវ ចំនួន០១ ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅដេកនៅក្នុងមុង សំយាបខាងមុខផ្ទះ ជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូន មិនទាន់ចូលដេកជាមួយទេ ។ ពេលនោះជីដូន បានឮសំទ្បេងចៅស្រែក ចេញពីក្នុងមុង ក៏ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១ ។

សូមបញ្ជាក់ថា៖ លុះដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤៣នាទីព្រឹក ទើបម្តាយ និងឪពុកជនរងគ្រោះ បានមកប៉ុស្គិ៍ នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា បញ្ចប់រឿង កុំឲ្យមានគំនុំគុំគួនគ្នា ដោយភាគីសងខាងឯកភាពគ្នាសងលុយ ២៥០ដុល្លារ ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ ។

ករណីនេះ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់