ព័ត៌មានជាតិ

ហាយឡែនឌ័រ ប៉ះជាមួយម៉ូតូសង់០១៧ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បែកក្បាល

ភ្នំពេញៈ តាមសចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហាយឡែនឌ័រមួយគ្រឿង បានបើកទៅប៉ះជាមួយនិងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃត្រង់ទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៩៦ កែងនឹងផ្លូវលេខ ៦១ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-3918 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ៩៦ លុះបានមកដល់ចំណុចកែងផ្លូវ៦១ ក៏បានបុកជាមួយនឹងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-1168 ដែលកំពុងជិះឌុបគ្នា២នាក់ ក្នុងទិសដោពីត្បូងទៅជើង បណ្តាលឲ្យមានបុរសម្នាក់រងរបួសធ្ងន់បែកក្បាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកភាគីទាំងសងខាង កំពុងធ្វើការដោះស្រាយគ្នាផងដែរ៕

https://youtu.be/6GLS5aYDaIk

មតិយោបល់