ព័ត៌មានជាតិ

ចង្កឹះមួយបាច់កាច់មិនបាក់! ពលរដ្ឋ ៣ភូមិសហការគ្នាព័ទ្ធចាប់ចោរលួចម៉ូតូ

កណ្ដាលៈ នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ប្រជាពលរដ្ឋ ៣ភូមិ នាំគ្នាព័ទ្ធចាប់ចោរលួចម៉ូតូ ស្ថិតក្នុងភូមិពព្រែកឬស្ស ឃុំសំបួរមាសស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនស្ស័យឈ្មោះ លី ភាឡី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាជាងសំណង់ ដែលមានទីលំនៅភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល បានធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GV-0597 ។
ជនរងគ្រោះឈ្មោះ ឡៅ វ៉ានទៀង ដែលរស់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ ក្រោយធ្វើសកម្មភាពជនសង្ស័យបានព្យាយាមជិះម៉ូតូរត់គេច តែសំណាងមិនល្អត្រូវប្រជាពលរដ្ឋ ៣ភូមិគឺ ភូមិក្រោលគោ ភូមិព្រែកឬស្ស ភូមិពោង និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស សហការគ្នាពួនស្ទាក់ព័ទ្ធចាប់បានសម្រេច ស្វាគមន៍មួយដៃមួយជើងម្នាក់ រួចទើបប្រគល់ជូនសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្ដិ៍ ជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចម៉ូតូប្រជាពលរដ្ឋពិតប្រាកដមែន។

បញ្ជាក់៖ លើជនសង្ស័យមានថ្នាំញៀន១កញ្ចប់។

ជនសង្ស័យត្រូវឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបួរមាស ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ចាត់ការតាមនិតិវិធីច្បាប់បន្ដ៕

មតិយោបល់