ព័ត៌មានជាតិ

Update៖ កាប់សម្លាប់ឪពុកម្តាយខាងស្រី ព្រោះខឹងស្តីដណ្តឹងកូនគេមិនបាន ទីបំផុតត្រូវពលរដ្ឋសម្លាប់ដូចគ្នា

កណ្តាល: ភ្នាក់ងារPost News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា មានករណីប្តីប្រពន្ធ២នាក់ ត្រូវបានឃាតកកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដេកស្លាប់ក្នុងថ្លុកឈាម ចំណែកឯប្រពន្ធរងរបួសធ្ងន់ ត្រួវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់។

ហេតុការណ៍ដ៏រន្ទត់នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងរោងក្រោយផ្ទះជនរងគ្រោះស្ថិតនៅក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៏ មែន ចាន់រិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះឡូញ លុន ភេទប្រុស អាយុ៦២ឆ្នាំ(ប្តីស្លាប់) រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ និងទី២ ឈ្មោះ វ័រ រ៉ៃ ភេទស្រី អាយុ៦០ឆ្នាំត្រួវជាប្រពន្ធរបស់ជនរងគ្រោះ(រងរបួសធ្ងន់) មុខរបរកសិករ និងរស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឯសង្ស័យឈ្មោះ សួន ឧត្តរា ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៩ ផ្លូវលំភូមិទ្រា សង្គាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

លោកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះឡូញ លុន ជាឪពុកខាងស្រីបានកំពុងដេកក្នុងអង្រឹងលង់លក់ ស្រាប់តែជនសង្ស័យលបចូលមកកាប់ត្រូវចំនួន៤ដាវកាប់ត្រូវក្បាល,កាប់ត្រូវពោះធ្លាយពោះវៀន,កាប់ត្រូវដើមទ្រូងនិងត្រូវកដៃ,បន្ទាប់មកជនសង្ស័យបានរត់ទៅចាក់ ប្រពន្ធជនរងគ្រោះ មានឈ្មោះ វ័រ,រ៉ៃ កំពុងដេកលង់លក់លើគ្រែក្បែរជិតគ្នា កាប់ចំ២ដាវចំពោះវៀនខាងឆ្វេង,កាប់ត្រូវស្មារខាងស្តាំ១ដាវ,និងត្រូវត្រចៀកស្តាំ ។

ក្រោយពីកើតហេតុហើយភ្លាមៗកូនស្រីរបស់ជនរងគ្រោះបានស្រែកឆោរឡោផ្អើលដល់ប្រជាពលរដ្ឋដែលនៅជិតនោះឡោមពទ្ធ័ ចាប់បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងរហូតដល់ជនសង្សយ័ស្លាប់នៅក្បែរបន្ទប់របស់កូនស្រីជនរងគ្រោះតែម្តង ។

លោកអធិការបានបញ្ជាក់ទៀតថា ដើមចមឈាននិងមានអំពើរឃាតកម្មកាប់សម្លាប់គ្នានេះ គឺជនសង្ស័យបានខឹងចូលស្តីដណ្តឹងកូនស្រីជនរងគ្រោះមិនបានដោយជនសង្ស័យមានប្រពន្ធហើយនិងជនរងគ្រោះធ្លាប់មកប្តឹងផ្ទាល់មាត់នៅនគរបាលប៉ុស្តិ៍ផងដែរ លុះមកដល់វេលាម៉ោងកើតហេតុជនសង្ស័យបានយកដាវមកកាប់ឪពុក,ម្តាយជនរងគ្រោះតែម្តងបណ្តាលស្លាប់ឪពុកនិងម្តាយរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈហៅ ពេទ្យលោកសង្ឃ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យជនរងគ្រោះបញ្ចូនសង្គ្រោះមន្ទីរពេទ្យដោយឡែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់