ព្រៃវែងៈ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង០៥នាទីថ្ងៃត្រង់ លើផ្លូវលំក្រាលក្រួសក្រហម ចំនុចភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ មានករណី រថយន្តកែឆ្នៃ១គ្រឿង ពណ៌ ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កឺប សារៈ ភេទប្រុស អាយុ 25ឆ្នាំ នៅភូមិ ព្រៃតាពូង ឃុំកញ្ចំ ស្រុកពារាំង ធ្វើដំណើរពីត្បូងទៅជើង ដល់ចំនុចកើតហេតុ រថយន្តបានទៅកៀដៃកង់ជនរងគ្រោះ ឈ្មោះ ថូ រដ្ឋា ភេទស្រី អាយុ 12ឆ្នាំ នៅភូមិកញ្ចាំ ឃុំ កញ្ចំ ស្រុកពារាំង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលកង់ចូលក្រោមរថយន្ត ហើយកិនពីលើជនរងគ្រោះ ស្លាប់នៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបរនិងវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីចាត់ការតាមនីតិវិធី៕




មតិយោបល់