បន្ទាប់ពីបាត់មុខពីកញ្ចក់ទូរទស្សន៍រយៈពេលជាច្រើនឆ្នាំ ខណៈនេះកំពូលតារាសម្ដែងស្រីអ្នកនាង កុប សុវ៉ាណាន់ បានត្រឡប់មកសម្ដែងជារឿងភាគទូរទស្សន៍ខ្នាតធំមានចំណងជើងថា ” ទឹកច្រោះខ្សាច់ ” ដែលសាមីខ្លួនបានប្រាប់ថា ការសម្ដែងទំនងមិនងាយស្រួលដូចការសម្ដែងមុនៗទេ សូម្បីតែពេលសមអត្ថបទក៏លំបាកដល់ថ្នាក់ហូរទឹកភ្នែកហើយ ។
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ អ្នកនាង ផ្កាយព្រឹក បានប្រាប់សារព័ត៌មាន khaosod ថា ” រឿងនេះនាងខ្ញុំសម្ដែងជាតួអង្គ វណ្ណារី ជាភរិយាម្នាក់ដែលមានរបៀបរៀបរយ ម្ចាស់ការខ្លួនឯង អាចចាត់ចែងការងារគ្រប់បែបយ៉ាង សូម្បីសម្ដីសំដៅបុគ្គលិកលក្ខណៈរឹងមាំហ្មត់ចត់ និងការងារ ព្រមទាំងគ្រួសារផងដែរ ។ ដូច្នោះហើយទើបមានបញ្ហារឿងគូស្រករនៅក្នុងជីវិត រហូតដល់ចុងក្រោយទើបព្យាយាមផ្លាស់ប្ដូរខ្លួនឯងឲ្យស្អាតឡើងវិញ ។ អ៊ីចឹងទើបនាងខ្ញុំគិតថា អត្តចរិតតួអង្គក្នុងរឿងនេះ គួរឲ្យចាប់អារម្មណ៍បំផុត មានអ្វីៗជាច្រើនដែលគួរឲ្យចង់សម្ដែង ទើបខ្ញុំសម្រេចចិត្តសម្ដែងរឿងនេះភ្លាមៗ ដោយមិនរុញរាចិត្តឡើយ ” ។
សូមជ្រាបបន្ថែមថា ការបង្ហាញវត្តមានរបស់តារាស្រី កុប សុវ៉ាណាន់ ឬ ផ្កាយព្រឹក កំពុងមានការទទឹងរង់ចាំពីសំណាក់អ្នកគាំទ្រ ចំពោះការសម្ដែងរបស់នាងគ្រប់ៗគ្នា ដែលកាន់តែជំរុញឲ្យប្រជាប្រិយភាពរបស់អ្នកនាងឡើងខ្ពស់ទៅតាមការចង់ដឹងចង់ឃើញ ៕
មតិយោបល់