សៀមរាបៈ នគរបាលនៃស្នងការដ្ឋានខេត្តសៀមរាប បានយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ប្រគល់ជូនអង្គការជំនាញ ដើម្បីធ្វើការកំទេចចោល។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោមវត្ដមានលោកវរសេនីយ៍ឯក ឆេត ញ៉ា ប្រធានការិយាល័យ នគរបាលអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប បានយកគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួន០៦គ្រាប់ ទៅឲ្យខាងអង្គការ ហេឡូ ប្រចាំខេត្តសៀមរាប ដើម្បីយកទៅកម្ទេចចោល។
សូមបញ្ជាក់ថា គ្រាប់ទាំងនោះ ត្រូវបានការិយាល័យនគរបាលអាវុធជាតិផ្ទុះ ប្រមូលបានតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តសៀមរាប ជាប្រភេទគ្រាប់ B40 ចំនួន០៥គាប់ និងប្រភេទ៦០មីលីម៉ែត្រ ចំនួន០១គ្រាប់៕
មតិយោបល់