មណ្ឌលគិរី: កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីក្មេងវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីម្នាក់ បានស្លាប់ដោយសារជំងឺគ្រុនឈាម។
ក្មេងរងគ្រោះឈ្មោះ ព្រឿង ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី៨ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្នាក់នៅ
ផ្ទះជួលភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានស្លាប់ដោយសារជំងឺគ្រុនឈាម។
ដំណើររឿង៖ មុនពេលស្លាប់ជនរងគ្រោះ បានទៅសម្រាកនៅមន្ទីរពេទ្យបង្អែកសែនមនោរម្យ រយៈពេល៤ថ្ងៃហើយ ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ តែដឹកដល់ព្រែកតាមាក់ ក៏ដាច់ខ្យល់ស្លាប់ហើយបញ្ជូនសព មកដម្កល់ធ្វើបុណ្យនៅវត្តសែនមនោរម្យវិញ៕





មតិយោបល់