ព័ត៌មានជាតិ

បរិយាកាសថយចុះខ្លាំងរួមទាំងខ្យល់បក់បញ្ច្រាសទិស ធ្វើឲ្យកម្ពុជាមានភ្លៀងកក់ខែធ្លាក់មកជាមួយដុំទឹកកកដែលមានកម្រិតអាស៊ីតខ្ពស់!

ភ្នំពេញៈ យោងតាមលិខិតប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាមានភ្លៀង ពិសេសភ្លៀងកក់ខែ ឬនៅដើមខែវស្សា ដែលធ្លាក់មកជាមួយនូវព្រិល ឬទឹកក ។​

ក្នុងនោះមូលហេតុបណ្តាលឲ្យមានការធ្លាក់ដុំទឹកកកបែបនេះ បណ្តាលមកពីកម្រិតសីតុណ្ហភាពអតិបរមា ក្នុងបរិយាកាសបានថយចុះយ៉ាងគំហុក រួមនឹងខ្យល់បក់បញ្ច្រាសទិស ក្នុងល្បឿនលឿនខ្លាំង ធ្វឲ្យធូលីនិងសារធាតុមួយចំនួន ប៉ើងទៅក្នុងបរិយាកាស។ មិនតែប៉ុណ្ណោះខ្យល់នោះនាំមកនូវម៉ាសខ្យល់ត្រជាក់ មកកាន់បរិយាកាសលើផែនដី ជម្រុញឲ្យមានអុកស៊ីតកម្មរហ័ស ទៅលើអុកស៊ីតករក្នុងបរិយាកាសបង្កឲ្យចំហាយទឹក និងសមាសធាតុចម្រុះក្នុងខ្យល់ងាយកកជាដុំទឹកកក និងធ្លាក់មកកាន់ផែនដីភ្លាមៗ ដែលត្រូវបានអ្នកវិទ្យសាស្ត្រឲ្យឈ្មោះថា Invertion។

បញ្ជាក់បន្ថែមការ គួរកុំយកដុំទឹកកកនេះទៅបរិភោគ ព្រោះវាអាចបង្កផលប៉ះពាល់ដល់សុខភាព ចំពោះទឹកភ្លៀងក៏មានកម្រិតជាតិអាស៊ីតខ្ពស់ដែរ៕

មតិយោបល់