ព័ត៌មានជាតិ

សង្ស័យដណ្ដើមលេងទូរស័ព្ទមិនបាន ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ ចង.ក សម្លាប់ខ្លួន

កំពង់ធំៈ (ព័ត៌មានបឋម) នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីក្មេងស្រីម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ពេញ សួស្ដី មានអាយុប្រហែល ៨ ឆ្នាំ បានយកក្រមាមក ចង.កសម្លាប់ខ្លួន។ មូលហេតុ៖ សង្ស័យដណ្ដើមទូរស័ព្ទគ្នាលេង មិនបាន ក៏បានសម្រេចចិត្ត ធ្វើអត្តឃាតបែបនេះ។

សូមបញ្ជាក់៖ អំទ្បុងពេលកើត ឪពុកម្ដាយជនរងគ្រោះ មិនបាននៅផ្ទះទេ ពួកគាត់ទៅធ្វើការនៅឯប្រទេសថៃ ដោយទុកកូន នៅជាមួយជីដូន៕

មតិយោបល់