ព័ត៌មានជាតិ

ថាសហោះ​ចំនួន ៣ ធ្លាក់​នៅ ខេត្ត Heilongjiang ប្រទេស​ចិន

ចិន​៖​វត្ថុ​ចម្លែក​ចំនួន​បី ត្រូវបាន​គេ​ពើប​ប្រទះឃើញ ធ្លាក់​ពីលើ​មេឃ នៅ Yi’an និង Baiquan នៅ​ខេត្ត Heilongjiang កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ ឧសភា កន្លងទៅនេះ ។​
​រដ្ឋាភិបាល​ក្នុងស្រុក Yi’an បាន​អះអាង​នៅ​រសៀល​ថ្ងៃ​ដដែល ឲ្យដឹងថា អ្នកភូមិ Mengchang បាន​ឭ​សំឡេង រំខាន​លាន​ឭ​ដ៏​គួរឲ្យខ្លាច ហើយក៏​បាន​ឃើញ វត្ថុ​ចម្លែក​រាង​មូល ធ្លាក់​មក​សួន​បន្លែ​របស់​ពួកគេ ដែល​ជា​កម្ម​សិទ្ធ​អ្នកភូមិ​។​
​រូបភាព​ដែល​ថត​ដោយ​អ្នក​ភូមិ បានបង្ហាញ​ថា វត្ថុ​នោះ មាន​រាង​មូល និង​អម​ជុំវិញ ដោយ​ស្រទាប​គែម​ដ៏​ស្រួចៗ ។​

​វត្ថុ​ពីរ​ផ្សេងគ្នា ដែល​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​ជា​ថោះ​ហោះ​ដូច​គ្នា ធ្លាក់​នៅ Baiquan ដោយ​មាន​អង្កត់ផ្ចិត ៧០ សង់ទីម៉ែត្រ ដោយ​មាន​ទម្ងន់ ៤០ គីឡូក្រាម ។​
​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ចិន នានា បាន​ចុះផ្សាយ​ថា តំបន់​នោះ បាន​បិទ ដើម្បី​ស៊ើបអង្កេត​លើ​វត្ថុ​នោះ ៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2014-05-18_202639_zps579abd3f.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/UFO1_zps47cc7cfb.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/UFO2_zps9c75f597.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/UFO3_zps6850bd1d.png

មតិយោបល់