ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ូស្កូ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៧ឧសភានេះ មុននិងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរលឹកខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន រុស្ស៊ី នៅទីក្រុងសូឈី នៅថ្ងៃទី១៩-២១ឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ូស្កូ។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចយ៉ាងស្និតស្នាល រាក់ទាក់បំផុត ពីសំណាក់លោកជំទាវអនុរដ្ឋមន្រ្តីការបរទេស ឯកឧត្តមប្រធានពិធីការក្រសួងការបរទេសរុស្ស៊ី ឯកឧត្តម ថៃ វណ្ណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំងពីរកម្ពុជា សហព័ន្ធរុស្ស៊ីជាច្រើនរូប។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់សហព័ន្ទរុស្ស៊ីនៅពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា សហព័ន្ធរុស្ស៊ី ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ពិសេសការខិតខំជំរុញពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងវប្បធម៌នៃប្រទេស ទាំងពីរឲ្យកាន់តែរីកចំរើនរឹងមាំ ស្និតស្នាល រាក់ទាក់ និងរីកធំធាត់ធាត់ទ្វេឡើងថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយនិងសមភាគីរុស្សី ឯកឧត្តម ឌីមេទ្រី មេដវេដេវ Dmitry MEVEDEV នាយករដ្ឋមន្រ្តីរិស្ស៊ី នៅរសៀលថ្ងៃទី១៧ឧសភានេះ មុននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នា លើឯកសាសំខាន់ៗចំនួន១០ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចំរើនរឹងមាំទ្វេឡើងថែមទៀត៕

photo_2016-05-17_13-36-19 photo_2016-05-17_13-36-15 photo_2016-05-17_13-36-27 photo_2016-05-17_13-36-26 photo_2016-05-17_13-36-11 photo_2016-05-17_13-36-13 photo_2016-05-17_13-36-18 photo_2016-05-17_13-36-18 (2) photo_2016-05-17_13-36-17 photo_2016-05-17_13-36-14 photo_2016-05-17_13-36-20 photo_2016-05-17_13-36-22 (2) photo_2016-05-17_13-36-22 photo_2016-05-17_13-36-23 photo_2016-05-17_13-36-24 photo_2016-05-17_13-36-25 photo_2016-05-17_13-36-28

មតិយោបល់