Post News Media ព័ត៌មានជាតិ សូមប្រុងប្រយ័...

សូមប្រុងប្រយ័ត្ន! ខ្យល់កន្ត្រាក់ ខូចខាតផ្ទះប្រជាពលរដ្ឋអស់១០ខ្នង នៅពោធិ៍សាត់

ពោធិ៍សាត់: មន្ត្រីនគរបាលស្រុកវាលវែង បានប្រាប់Post News ថា​​ កាលពីវេលាម៉ោង១២និង២១នាទីយប់ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧
មានករណីខ្យល់កន្ត្រាក់បានកើតឡើងនៅភូមិកណ្តាល ឃុំអន្លង់រាប បណ្តាលឲ្យរបើកដំបូល និងរលំផ្ទះទាំងស្រុងសរុប ១០ ខ្នង ដូចមានរាយជូនខាងក្រោម៖
១.ឈ្មោះ កង មាន ភេទប្រុស អាយុ ៥៥ឆ្នាំ របើកដំបូលក្បឿង និង សំយ៉ាបមុខ
២.ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ រលំផ្ទះទាំងស្រុងទំហំ ៥គុណ៦ម
៣.ឈ្មោះ ផុន បុល ប្រុស អាយុ ២៨ ឆ្នាំ របើកដំបូលផ្ទះ (ក្បឿង) រលំផ្ទះបាយទំហំ៥គុណ៦ ម ទាំងស្រុង
៤.ឈ្មោះ នៅ ជឿន ប្រុស អាយុ ៦៨ ឆ្នាំ របើកដំបូលស័ង្កសី
៥.ឈ្មោះ មីន ញ៉ ស្រី អាយុ ៤៥ ឆ្នាំ របើកដំបូលស័ង្កសី
៦.ឈ្មោះ សួង សុង ប្រុស អាយុ ៥៨ ឆ្នាំ របើកដំបូលស៊ីប្រូ
៧.ឈ្មោះ សួង គា ប្រុស អាយុ ២៥ ឆ្នាំ របើកដំបូលស័ង្កសី ផ្ទះបាយ
៨.ឈ្មោះ ព្រំ ផន ប្រុស អាយុ ៥៨ ឆ្នាំ រលំផ្ទះទាំងស្រុង ទំហំ ៦ គុណ ៨ ម
៩.ឈ្មោះ សុខ រិន ប្រុស អាយុ ៥៣ ឆ្នាំ របើកដំបូលស័ង្កសី ។