ភ្នំពេញៈ ជនជាប់ចោទ ឈ្មោះ យឹម ហ៊ួត អាយុ ៤៧ឆ្នាំ មុខរបរ នៅផ្ទះ បានសារភាពនៅក្នុងសវនាការនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នេះថា ខ្លួនពិតជាបានរំលោភម្តាយបង្កើតរបស់ខ្លួនពិតមែន។
ជនជាប់ចោទ បាននិយាយថា មូលហេតុដែល ខ្លួនរំលោភម្តាយបង្កើត ព្រោះតែខ្លួនប្រើប្រាស់គ្រឿងញៀន។
ជនជាប់ចោទត្រូវបានលោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការ ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ឈ្មោះ លី ឈុំ ភេទស្រី អាយុ ៧៧ឆ្នាំ ជាមុខរបរនៅផ្ទះ ជាម្តាយបង្កើតកាលពីអំឡុងឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ យោងតាមមាត្រា ២៣៩ និងមាត្រា ២៤១ នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។
គួររំលឹកថា ដោយទ្រាំមិនបានតទៅទៀតជនជាប់ចោទត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ក្រោយពីជនជាប់ចោទបានចាប់រំលោភ និងវាយដំម្តងហើយម្តងទៀត។
ទោះជាយ៉ាងណា លោកស្រី ស៊ លីនណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមនៃសំណុំរឿងនេះទៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ៕
https://youtu.be/auTYsmJS7KM
មតិយោបល់