ព័ត៌មានជាតិ

Update៖ មេប៉ុស្តិ៍ឃុំប្រាសាទម្នាក់ នៅស្រុកសន្ទុក ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់! រថយន្តក្រុងក្រុមហ៊ុនរិទ្ធមុនី បុកកាមរីឆ្លាម

សៀមរាប: នៅវេលាម៉ោង ៥និង២៧នាទីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ សឿង គា ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មេប៉ុស្តិ៍ឃុំប្រាសាទ រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់)។

ដំណើររឿង៖ មានរថយន្តក្រុងមួយគ្រឿង របស់ក្រុមហ៊ុនរិទ្ធមុនីម៉ាក AERO QUEENHI CLASS ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ ៣C-៦៨៥៦ ធុនធំ ៤៥កៅអី ធ្វើដំណើរពីកើតទៅលិច បុកជាមួយនិងរថយន្តម៉ាក កាមរីឆ្លាម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម ២A-៣០៨៣ បើកបញ្ច្រាសទិសគ្នា បណ្ដាលឲ្យតៃកុងស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង ដើម្បីធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់