ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូដោះស្លាកលេខដាក់ក្នុងកែបមកកន្លែងស៊ីគ្រឿងម៉ូតូគួរឲ្យសង្ស័យ ត្រូវសមត្ថកិច្ចកាក់សួរ

ភ្នំពេញ: យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចកាក់សួរនាំភ្លាមៗ ក្រោយពីមានការសង្ស័យ ដោយរូបគេយកស្លាកលេខម៉ូតូ ដាក់ក្នុងកែបម៉ូតូមកកន្លែងស៊ីគ្រឿងម៉ូតូដ៏ល្បីឈ្មោះនៅឃ្លាំងរំសេវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី យប់ថ្ងែទី២៤ ខេមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨៦ កែងនឹងផ្លូវលេខ២៥៧ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូល្បាត តាមមូលដ្ឋាន ដោយជិះល្បាតមកដល់ចំណុចខាងលើ ក៏ប្រទះឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ខ្មៅលាយត្រួយចេក គ្មានស្លាកលេខ កំពុងនៅកន្លែងស៊ីគ្រឿងម៉ូតូ ភ្លាមៗនោះ សមត្ថកិច្ចមានការសង្ស័យ ក៏ឃាត់បុរសម្នាក់ដែលជាម្ចាស់ម៉ូតូនិច គ្មានស្លាកលេខ សួរនាំភ្លាម ហើយពេលនោះ បុរសម្ចាស់ម៉ូតូ ក៏បានប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់គេមានស្លាកលេខទេ គឺស្លាកលេខ ភ្នំពេញ 1DE-5709 ដោយសារស្លាកលេខម៉ូតូរបស់គេ របូតខ្ចៅមួយចំហៀរ គេខ្លាចជ្រុះ ហើយគេក៏ដោះដាក់ក្នុងកែបម៉ូតូ រួចគេជិះម៉ូតូមករកកន្លែងលក់ខ្ចៅដើម្បីដាក់ស្លាកលេខវិញ ។

តែទោះបីជាយ៉ាងណា សមត្ថកិច្ចបានសម្រេច យកម៉ូតូដែលដោះស្លាកលេខគួរឲ្យសង្ស័យខាងលើនេះ និងម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6300 មួយគ្រឿងដែលជិះមកជាមួយគ្នានោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីសួរនាំ ហើយសមត្ថកិច្ច សុំឲ្យម្ចាស់ម៉ូតូទាំង២ យកឯកសារនិងសំបុត្រស្នាម មកពិនិត្យជាមួយនិងសមត្ថកិច្ចឲ្យបានត្រឹមត្រូវ ទើបសមត្ថកិច្ចប្រគល់ម៉ូតូឲ្យទៅវិញ ប្រសិនបើគ្មានពាក់ព័ន្ធនឹងបទល្មើសអ្វីនោះ! ៕

មតិយោបល់