ព័ត៌មានជាតិ

Chelsea របួសកីឡាករសំខាន់ច្រើនបូករួមទាំង Lukaku និង Pulisic មុនប៉ះ Brighton

បរទេស៖ ក្លឹបតោខៀវ Chelsea នឹងត្រូវលេងប្រកួតមួយចំនួនខាងមុខនេះដោយមិនមានវត្តមានរបស់កីឡាករសំខាន់ៗជាច្រើននាក់បួករួមចុងក្រោយនេះដោយមានទាំងខ្សែប្រយុត្ធអាមេរិ Christian Pulisic ផងដែរ។

ការប្រកួតនៅថ្ងៃសៅរ៍នេះ Chelsea នឹងត្រូវប៉ះប្រកួតជាមួយនឹងក្រុម Brenford ប៉ុន្តែ Pulisic ដែលទទួលរងរបួសនៅក្នុងការប្រកួតឲ្យជម្រើសជាតិព្រមទាំងខ្សែប្រយុទ្ធជួរមុខប៊ែលហ្ស៊ិ Romelu Lukaku ផងក៏សុទ្ធតែស្ថិតនៅក្នុងបញ្ជីរបួសដូចគ្នា។

កំពុងស្ថិតនៅកំពូលតារាងបច្ចុប្បន្ន Chelsea ចាំបាច់ត្រូវការជ័យជំនះទាំងដែលមិនមានកីឡាករសំខាន់ៗច្រើនផ្សេងទៀតដូចជាកីឡាករខ្សែការពារជើងចាស់ Thiago Silvaនិងសូម្បីតែខ្សែការពារកណ្តាលឈុត១១នាក់ដំបូង Toni Rudiger ។

គួរបញ្ជាក់កីឡាកររបស់ Chelsea ដល់ទៅ៥នាក់ដែលកំពុងមានឈ្មោះនៅក្នុងបញ្ជីកីឡាករបេក្ខភាពសម្រាប់ពានរង្វាន់ Ballon d’Or នៅរដូវកាលនេះជាមួយនឹងកីឡាករសរុបទាំង៣០នាក់ដែលមានរួមដូចជា N’Golo Kante, Jorginho, Mason Mount, Lukakuនិង Azpilcueta ៕

មតិយោបល់