ក្រុមបាល់ទាត់ជើងខ្លាំង Olympiacos បានធ្វើពិធីអបអរ ការឈ្នះពានរង្វាន់លីកកំពូលរបស់ក្រិក ចប់ជាស្ថាពរហើយ បន្ទាប់ពីឈ្នះការប្រកួតចុងក្រោយរបស់ពួកគេ។
Olympiacos បានបង្កើតនូវកំណត់ត្រាថ្មីបន្ថែមទៀត តាមរយៈការឈ្នះពានលីគកំពូលរបស់ក្រិក នៅរដូវកាលនេះ។ក្រុមជើងខ្លាំងមួយនេះ បានឈ្នះពានរង្វាន់នេះចំនួន៦រដូវកាលជាប់ៗគ្នា ដែលមិនមានក្រុមណាអាចប្រជែងពួកគេបានឡើយ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ១១រដូវកាលចុងក្រោយនេះក្រុម Olympiacos បានឈ្នះពានរង្វាន់លីគកំពូលរបស់ក្រិកចំនួន១០ដង ដែលជាកំណត់ត្រាមួយយ៉ាងល្អ សម្រាប់ក្លឹប។ ការឈ្នះពាននេះដែរ វាជាលើកទី ៤៤ហើយដែលក្លឹបបានឈ្នះតាំងពីដំបូងរហូតមកទល់នឹងពេលនេះ៕




មតិយោបល់