ព័ត៌មានជាតិ

ស្គាល់គ្នាតាមឆាត ខ្ចីម៉ូតូជិះហើយចង់ធ្វើស៊ី ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ កាលពីវេលាម៉ោង ៣ និង ៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចដីឡូត៍ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្សីឈ្មោះ គីម សុធី ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិមុខរបរមិនពិត ស្នាក់នៅភូមិទួលពង្ររ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូម៉ាក ស្តុបពី ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CM-0491 មានលេខតួនិងលេខម៉ាស៊ីន8002180។
-កាបូបខោអាវចំនួន១

ដំណើររឿង៖ កាលពីវេលាម៉ោងកើតហេតុ កម្លាំងជំនាញបានចុះល្បាត ប្រទះឃើញជនសង្ស័យនៅចំណុចខាងលើ មានការសង្ស័យចូលទៅមើលឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដោះស្លាកលេខម៉ូតូចេញក៏ហៅសួរនាំ។ ភ្លាមនោះជនសង្ស័យសារភាពថា ខ្លួនបានខ្ចីម៉ូតូតាំងពីថ្ងៃទី១៥ ពីឈ្មោះ ភាព ភេទស្រី អាយុ ២៩ ឆ្នាំ មុខរបរកម្មកររោងចក្រ នៅម្ដុំពោចិនតុង ដោយមិនស្គាល់កន្លែងស្នាក់នៅទេគ្រាន់តែលេខឆាតជាមួយគ្នាប៉ុណ្ណោះ យកមកជិះតែជ្រុះស្លាកលេខទើបដោះទុក ។

បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងជំនាញ កសាងសំណុំរឿងចាត់ការតានីតិវិធី៕

មតិយោបល់