ព័ត៌មានជាតិ

ឈ្លោះទាស់ទែងគ្នាឈានទៅហិង្សាពាក្យសម្ដី និងបោកប្រាស់អីវ៉ាន់លក់បាយម្ហូបនៅក្នុងហាង

ព្រះសីហនុ:នៅក្រោយផ្សារលើទីតាំងលក់បាយម្ហូបយីហោ ជៀង លា មានករណីឈ្លោះគ្នារវាងប្តី និងប្រពន្ធបានកើតឡើង ប្តីឈ្មោះ ផេង ផាយ ប្រពន្ធឈ្មោះ ជៀង លា នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះជម្លោះនេះកើតឡើងដោយសារទំនាស់ពាក្យសម្ដីគ្នា ហើយពំុមានបង្កជារបួសស្នាមឡើយ គ្រាន់តែជម្លោះពាក្យសម្តីហើយមានការបោកប្រាស់បន្តិចបន្តួចតែប៉ុណ្ណោះ។

បើយោងតាមសម្តីស្រ្តីជាប្រពន្ធ បានឲ្យដឹងថា ប្តីរបស់គាត់បានបោកប្រាស់ ដូចជាចាក់អង្ករចោល ចាក់បន្លែចោល វាយតុបាយ និងចង់បណ្តេញកូនប្រុសរបស់គាត់ ឲ្យចេញពីផ្ទះទៀត ដោយគ្រួសារនេះ ប្រកបរបរជាអ្នកលក់បាយម្ហូប គាត់ក៏បានបន្តទៀតថា កន្លងមកមានការបោកកម្ទេចម្ហូបអាហារ អីវ៉ាន់ជាច្រើនលើកច្រើនសារមកហើយ ហើយគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ចដែរ តែសមត្ថកិច្ចបែរឲ្យតំរួតផ្សារ ជាអ្នកដោះស្រាយជំនួសវិញ ពេលតំរួតផ្សារមកដល់ពំុមានដំណោះស្រាយអ្វីទាំងអស់ ជូនគាត់ឡើយ គាត់មានការឈឺចាប់យ៉ាងខ្លាំង។

យើងពំុអាចស្រាយបំភ្លឺជំុវិញរឿងនេះ ពីប្តីរបស់គាត់បាននៅឡើយទេ ដោយប្តីរបស់គាត់មិនឆ្លើយ និងសំនួររបស់យើង…៕

photo_2016-05-17_14-16-31 photo_2016-05-17_14-16-32

 

មតិយោបល់