ភ្នំពេញៈ អគ្គិសនីកម្ពុជា នៅមុននេះ បានចេញផ្សាយថា “នៅថ្ងៃទី17 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង12:30នាទី មានករណីដាច់ចរន្តអគ្គិសនី នៅបន្ទប់ភ្លើងលេខ PT911-F2 ដែលស្ថិតនៅ ផ្លូវលេខ 366 សង្កាត់អូឡាំពិច ខណ្ឌចំការមន រាជធានីភ្នំពញ។ មូលហេតុបណ្តាលមកពីឆេះខ្សែតង់ស្យុងទាប(LV)”។
ករណីដាច់ចរន្តអគ្គិសនីនៅតំបន់ខាងលើ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕
មតិយោបល់