ព័ត៌មានជាតិ

លោះព្រលឹងអស់! ម្ដាយស្លុតចិត្ត ខណៈឃើញកូនរឹងស្ដូក នៅលើធ្នឹមផ្ទះ

កណ្ដាល: យុវជនម្នាក់ចងកសម្លាប់ខ្លួន ខណ:ម្តាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ កូនគាត់ឧស្សាហ៍និយាយប្រាប់ថា ខ្មោចឪពុកចេះតែមកហៅឲ្យទៅជាមួយ។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោង១១ ព្រឹក នៅចំណុចក្នុងផ្ទះរបស់ឈ្មោះយឺន ណា (ម្ដាយបង្កើត) ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សេង តាក់ ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររត់តុការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ម្ដាយជនរងគ្រោះ មានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីឃើញកូនយកខ្សែនីឡុង ចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៏ទៅ មេភូមិក្រុមប្រឹក្សាឃុំ និងប៉ូលិសប៉ុស្តិ៍។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុកប៉ុស្តិ៍ មេភូមិ បានចុះមកធ្វើការពិនិត្យសព ឃើញមានស្នាមជាំនៅកំពង់ក ដោយសារខ្សែចង ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់