ព័ត៌មានជាតិ

ការបង្ក្រាបគ្រឿងញៀននៅតែជាចំនុចក្តៅតែតំបន់ត្រពាំងឈូក នៅតែអសន្តិសុខ

ភ្នំពេញ: ប្រជាពលរដ្ឋនៅតែមិនអស់ចិត្តក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន  ទោះជនពាក់ព័ទ្ធត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ដោយកម្លាំងសមត្ថកិច្ចជំនាញដ៏ដោយ ដោយពួកគាត់បានដាក់បន្ទុកថា បទល្មើសគ្រឿងញៀននៅតែជាចំនុចក្តៅ ប៉ុន្តែតំបន់នៅត្រពាំងឈូកមុខមន្ទីរពេទ្យលោសង្ឃ នៅតែអសន្តិសុខ ពោលគឺការចរាចរគ្រឿងញៀននៅតែកើតមាន។

ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយនគរបាលព្រហ្មទណ្ឌទាំង១២ខណ្ឌ ធ្វើការបង្ក្រាប បង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗដែលចេញពីការប្រើប្រាស់ ចែកចាយ ជួញដូរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងចំណុចក្តៅមួយចំនួន ដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ហើយបញ្ហាគ្រឿងញៀនជាបញ្ហាក្តៅផងនោះ។

នៅម៉ោង២:២០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ការិយាល័យកណ្តាលដែលមានទីតាំងនៅផ្លូវ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យប្រើប្រាស់ចែកចាយជួញដូរគ្រឿងញៀនចំនួន២៦នាក់ក្នុងនោះមានស្ត្រីម្នាក់។

ជាការឆ្លើយតបចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចអ្នកសារព័ត៌មាននោះលោក អ៊ីវ ភារិទ្ធ បានប្រាប់ឲ្យដឹងថា លោកនិងកម្លាំងជំនាញរួមសហការជាមួយបណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្ពស់នៅត្រង់ចំណុចប្រមូលផ្តុំសេពជក់ប្រើប្រាស់ចែកចាយ និងជួញដូរគ្រឿងញៀនចុះបង្ក្រាបចាប់ឃាត់ខ្លួន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាចុងក្រោយលោក ឃួង សុជាតិ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា កម្លាំងជំនាញបានបែកចែក ដើម្បីរក្សាសន្តិសុខនិងទប់ស្កាត់បង្ក្រាបតាមភាពជាក់ស្តែង៕

photo_2016-05-17_14-37-20 photo_2016-05-17_14-37-19 photo_2016-05-17_14-37-18 photo_2016-05-17_14-37-17 photo_2016-05-17_14-57-35 (2) photo_2016-05-17_14-57-58 photo_2016-05-17_14-57-57 photo_2016-05-17_14-57-57 (2) photo_2016-05-17_14-57-55 photo_2016-05-17_14-57-39 photo_2016-05-17_14-57-30

មតិយោបល់