ពោធិ៍សាត់ៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ បង្កឡើងដោយរថយន្តច្នៃ បើកគាំងចង្កូតកាច់មិនរួចក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យរបួស២នាក់ និងស្លាប់ម្នាក់ នៅខាងមុខផ្ទះលោកគ្រូថា ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះមានឈ្មោះ ទន់ ប៊ុទី ភេទប្រុស អាយុ៤៥ឆ្នាំ(របួសស្រាល) ទី២ឈ្មោះ មុំ ថារី ភេទស្រី អាយុ៣៤ឆ្នាំ(របួសធ្ងន់) បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត និងទី៣ឈ្មោះ ប៊ុន កុម្ភៈ ភេទប្រុស អាយុ៧ឆ្នាំ បញ្ជូនមកដល់មណ្ឌលសុខភាពស្លាប់តែម្តង ដែលអ្នកទាំង៣ ត្រូវជាឪពុកម្ដាយនិងកូន ដែលរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ និងនាំយករថយន្តទៅរក្សាទុក ធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសពក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់