ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង បន្ទាប់ពីបុរសជាកម្មកររោងចក្រម្នាក់ ដោយសារតែមានការហត់នឿយខ្លាំងពេក ក៏បានដួលសន្លប់បាត់បង់ស្មារតី ខណៈដើរទៅបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៧ នៅរោងចក្រយីហោ កៃតាក់ វ៉ានលីន អឺភែរិល ភូមិព្រៃព្រីងត្បូងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលដួលសន្លប់ខាងលើនេះ មានឈ្មោះ ចក់ នាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រខាងលើ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចូលមកបំពេញការងារធម្មតាក្រោយមកជនរងគ្រោះក៏បានដើរចេញមកបន្ទប់ទឹកពេលមកដល់ច្រកចេញស្រាប់តែដួលសន្លប់បាត់បង់ស្មារតីតែម្តង ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមកម្មករហៅរថយន្តសង្គ្រោះបន្ទាប់៧១១ដើម្បីមកដឹកយកទៅមន្ទីរពេទ្យលោកសង្ឃ។
ក្នុងនោះដែរ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដែលជនរងគ្រោះដួលសន្លប់នោះគឺដោយសារ ខ្យល់គរ៕
មតិយោបល់