អ្នកស្រាវជ្រាវមួយក្រុមមកពីក្រុមហ៊ុនសន្តិសុខ Qihoo 360 មានមូលដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្មីៗនេះ បានបើកបង្ហាញឧបករណ៍បំបែកប្រព័ន្ធសោតេឡេរថយន្តមួយគូ មានតម្លៃរួមត្រឹម ២២ ដុល្លារ អាចយកទៅប្រើលួចរថយន្តបានដោយងាយ។
ឧបករណ៍ទាំងពីរនេះ អាចក្លែងជាកូនសោពិតរបស់រថយន្តដើម្បីបញ្ជាបើកទ្វា និងបញ្ឆេះរថយន្តបាន តាមរយៈការលួចចម្លងកូដសម្ងាត់បញ្ជូនពីកូនសោទៅប្រព័ន្ធសោឥតខ្សែបំពាក់នៅលើរថយន្ត។
ក្រុមអ្នកស្រាវជ្រាវមានឈ្មោះ Unicorn ថា ក្រុមចោរអាចកាន់ឧបករណ៍នេះម្ខាង ទៅក្បែរម្ចាស់រថយន្តដែលកំពុងកាន់សោប្រមាណមួយម៉ែត្រ ហើយគ្នីគ្នារបស់គេម្នាក់ទៀត កាន់ឧបករណ៍នេះម្ខាងទៀតនៅក្បែររថយន្ត។
បន្ទាប់មក ឧបករណ៍ដែលកំពុងឋិតនៅក្បែរកូនសោពិតរបស់រថយន្តនឹងលួចចម្លងកូដពីវា រួចបញ្ចូនមកឧបករណ៍ដែលឋិតនៅក្បែររថយន្ត ហើយវានឹងអាចបញ្ជាបើកទ្វារ និងបញ្ឆេះរថយន្តបានដូចជាកូនសោពិតៗតែម្តង៕
សូមទស្សនាការបង្ហាញជាឧទាហរណ៍តាមវីដេអូ៖
មតិយោបល់